រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន OCIC គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយទៀត នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នា​ងគ​ង្ហី​ង

  • 2017-10-06 00:24:33
  • Views 203

Shares

ភ្នំពេញៈ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរណ៍ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ។

235536403

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC គ្រោងនឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងមួយទៀត នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយគម្រោងនេះ បើមិនមានការប្រែប្រួលទេ នឹងបើកការដ្ឋានស្ថាបនាឡើង នៅសប្តាហ៍ក្រោយនេះ។

235536402

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងមួយទៀត នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ជាប់ស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករានេះ គឺរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC បានសហការសិក្សារួមគ្នាប្រមាណ២ទៅ៣ខែរួចមកហើយ និងនៅពេលមិនយូរប៉ុន្មានទៀតទេ ការដ្ឋានមួយនេះ នឹងបើកដំណើរការនាពេលឆាប់។ ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញរូបនេះ មិនបានលម្អិតអំពីគម្រោងនេះនៅឡើយទេ។

គួរបញ្ជាក់ថា បើការដ្ឋានខាងលើនេះចាប់ផ្តើមដំណើរការ នោះមានន័យថា នៅរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣ហើយ ដោយនៅមុខវិទ្យាល័យជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មាន២កន្លែង និងជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករានេះមួយកន្លែងទៀត៕

Loading...
Loading...