លោក​ប៉ូលិស​ចាប់​ពួក​ខ្ញុំ តើ​ខ្ញុំ​មាន​លុយ​ឯណា​ឲ្យ​កូន​ទៅ​សាលា? នេះ​ជា​មុខរបរ​ឆាប់​មាន​ឆាប់​បាន ដឹង​អត់

  • 2017-10-06 00:20:21
  • Views 301

Shares

ភ្នំពេញៈ នារសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឧដូនពេញ ឃាត់ខ្លួនស្ត្រីសង្ស័យ២នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

235556302

ស្ត្រីសង្ស័យត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ឌុល ស្រីម៉ៅ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២.ឈ្មោះ យ៉ន សាមុល អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់, លុយខ្មែរ ១៨.០០០រៀល និងទូរស័ព្ទដៃ២គ្រឿងផង។

បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ និងវត្ថុតាង សមត្ថកិច្ចកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

Loading...
Loading...
Recently Posts