គ្រូបង្រៀនមក​​​តវ៉ា​​​សុំប្រាក់​ឧបត្ថម្ភ​កូ​នៗ និង​ពង្រឹងគុណ​ភាព​អប់រំ

  • 2017-10-05 06:50:48
  • Views 138

Shares

រាជធានីភ្នំពេញ ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំលោកគ្រូ អ្នកគ្រូ ប្រមាណ២០នាក់នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅព្រឹកថ្ងៃទី៥ តុលា នេះ បានមកប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំ ដើម្បីតវ៉ាទាមទារលក្ខខណ្ឌមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧបត្ថម្ភប្រចាំខែសម្រាប់កូនៗពួកគាត់៥០០០០រៀលក្នុង១ខែ និងការពង្រឹងគុណភាពអប់រំ ។

22196416_1580038848726043_3198883157657186877_n

ការតវ៉ាបានធ្វើឡើង ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី៥ តុលា ឆ្នាំ២០១៧ ។ ការបញ្ជាក់ពីតំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឱ្យដឹងថា ញត្តិនឹងត្រូវដាក់រដ្ឋសភាគណៈរដ្ឋមន្ត្រីជាដើម ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកគ្រូអ៊ុក ឆាយ៉ាវី បានលើឡើងថា ខណ្ឌដូនពេញ បានឱ្យមន្ត្រីរបស់គាត់ចូលរួមគ្រាន់តែជាការបង្ហាញថា ពួកគាត់ផ្តល់សិទ្ធិដល់ក្រុមគ្រូបង្រៀនក្នុងការតវ៉ានេះតែប៉ុណ្ណោះទេ ។ ក្រុមគ្រូបង្រៀន១៥នាក់ ត្រូវបានអនុញ្ញាតឲ្យនាំញត្តិចំនួន៣ទំព័រចូលក្នុងវិមានរដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទៀត៕

19942604_1580038852059376_2546443223704646101_o
22195449_1580038858726042_3388844962146500550_n
22228666_1580038865392708_8616141641666152771_n
22281848_1580038902059371_339078347826552288_n
Loading...
Loading...