អាណិតណាស់៖ ក្មេងប្រុសអាយុមួយខួបកន្លះ បានលង់ទឹក បណ្ដាលឲ្យស្លាប់

  • 2017-10-05 06:43:38
  • Views 119

Shares

ខេត្តកណ្ដាល ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១.១៥នាទី នៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។បើតាមឪពុកឈ្មោះឱ សុវណ្ណារិទ្ធ បានឲ្យដឹងថា កូនប្រុសរបស់ខ្លួនមានឈ្មោះរិទ្ធ សីហា អាយុ១ឆ្នាំកន្លះ នៅវេលាម៉ោង០៥.០០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ខ្លួនជាឪពុកនិងប្រពន្ធបានយកកូនមកផ្ញើជាមួយ តានិងយាយ ស្ថិតនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។

baby-die

មកដល់ម៉ោង១០.០០នាទី បានបាត់ចៅ ហើយបាននាំគ្នាដើររកតាមភូមិតែពុំឃើញ រហូតមកដល់ម៉ោង១១.១៥នាទីថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញចៅ លង់ទឹកស្រះខាងត្បូងផ្ទះ ប្រហែល៥០ម៉ែត្រ ស្លាប់បាត់ទៅហើយ ។ បន្ទាប់មកឪពុកម្តាយក៏បានមកយកសពកូនទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រោយទទួលព័ត៌មាននេះ សមត្ថកិច្ចជំនាញនគរបាល បានចុះពិនិត្យសព ឃើញថា ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន ៕

22228524_1580027108727217_6226438243160216419_n
22279816_1580027095393885_5813633326409355690_n
22279712_1580027105393884_1330935778285715058_n
Loading...
Loading...