ប្រយុទ្ធស្លាប់​រស់​ជាមួយ​ពស់​ថ្លាន់​យក្ស​ប្រវែង ៧ម៉ែត្រ រហូត​ដេកពេទ្យ

  • 2017-10-05 06:06:40
  • Views 965

Shares

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ រស់នៅខេត្ត Riau តែងតែប្រយុទ្ធតតាំងជាមួយសត្វចម្លែកៗ រហូតថ្មីៗនេះលោកបានសម្លាប់ពស់ថ្លាន់ប្រវែងជាង ៧ម៉ែត្រឯណោះ។

13-03-55-Python-battle-with-man2_large

លោក Robert Nababan អាយុ ៣៧ឆ្នាំជាអ្នកស្រុក Indagiri Hulu បានប្រយុទ្ធនឹងសត្វពស់ថ្លាន់យក្សអស់ជាច្រើននាទី។ ពេលនេះលោកកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងសភាពខ្សោយអស់កម្លាំង។

លោកបានរៀបរាប់ប្រាប់ហេតុការណ៍ថារណ៍ថា ខ្លួនកំពុងបើកបរម៉ូតូចេញពីកន្លែងធ្វើការទៅផ្ទះតាមចម្ការដូងប្រេងនៅល្ងាចថ្ងៃសៅរ៍ ក៏ប្រទះឃើញមនុស្សពីរនាក់ចង់ឆ្លងផ្លូវ ប៉ុន្តែបានឈប់នៅត្រឹង ពេលឃើញពស់ថ្លាន់ដេកក្រាបកាត់ផ្លូវមិនព្រមទៅណា។

លោកព្យាយាមចុះចាប់ពស់ចេញពីផ្លូវពីផ្លូវ តែវាក៏ខាំដៃ រួចក៏ប្រយុទ្ធតតាំងគ្នាមួយសន្ទុះ រហូតពស់នោះងាប់។ ក្រោយមក លោកទៅប្រាប់អ្នកភូមិឲ្យទៅយកពស់ទាំងសភាពល្ហិតល្ហៃ ហើយក្រុមគ្រួសារក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យ។

ពស់ថ្លាន់យក្សបានខាំត្រូវដៃរូវដៃ និងម្រាមដៃឆ្វេង ធ្វើឲ្យលោកអស់កម្លាំងយ៉ាងខ្លាំង។ គួររម្លឹកថា កាលពីខែមិនាកន្លងទៅ បុរសម្នាក់រស់នៅខេត្ត West Sulawesi ត្រូវបានពស់ថ្លាន់នៅចម្ការដូងប្រេងលេបទាំងមូល និងស្លាប់ផងដែរ៕

13-04-06-Python-battle-with-man1_large
13-04-03-Python-battle-with-man-5_large
13-03-59-Python-battle-with-man3_large
Loading...
Loading...