ចោរលួចឡានមួយគ្រឿង ព្យាយាមបើករត់គេចពីសមត្ថកិច្ច បង្កជាគ្រោះថ្នាក់ចរាចរណ៍រហូត ឈានដល់ឆាបឆេះឡាន

  • 2017-10-05 05:54:25
  • Views 708

Shares

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ចោរបានលួចរថយន្តឡិចស៊ីស RX-330 មួយគ្រឿង បានព្យាយាមបើករត់គេចពីសមត្ថកិច្ច ស្រាប់តែបង្កជាគ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់ឆាបឆេះរថយន្តផ្អើល អ្នកធ្វើដំណើរតាមដងផ្លូវទាំងព្រឹកស្ថិតក្នុងភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់បានលួច RX-330 នៅខណ្ឌមានជ័យ ហើយជិះគេចខ្លួនទៅទឹកដីខណ្ឌដង្កោ ក៏លុះមកដល់ទីតាំងសាលាកសិកម្មចំការដួង ក៏បានជ្រុលទៅបុកជាមួយម៉ូតូកងបី ដែលជិះបញ្ច្រាស់គ្នាបណ្តាលឲ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ។

1507182670898

ជាមួយគ្នានេះកម្លាំងនគរបាលក៏បានឃាត់ខ្ត់ខ្លួនជនសង្ស័យម្នាក់ផងដែរមានឈ្មោះ រតនា។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

fn-2017-10-05-11-19-25-6
fn-2017-10-05-11-19-24-3
fn-2017-10-05-11-19-24-2
fn-2017-10-05-11-19-24-1
fn-2017-10-05-11-19-24-0
fn-2017-10-05-11-30-52-1
Loading...
Loading...
Recently Posts