សព​ទារក​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​អណ្តែត​នៅក្បែរ​ច្រាំង​ទន្លេមេគង្គ សង្ស័យ​ម្តាយ​យក​បោះចោល

  • 2017-10-04 13:06:23
  • Views 281

Shares

ភ្នំពេញៈ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ សពទារកម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតនៅក្បែរច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងក្រុម៥ ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សពទារកនោះ ប្រជាពលរដ្ឋបានសន្និដ្ឋានថា មានអាយុប្រហែល៧ខែ (កើតមិនគ្រប់ខែ) ហើយផ្ចិតទារកនោះ ក៏មិនទានជ្រុះទៀត។

photo_2017-10-04_15-13-39.jpg-rasmeinews-1024x768

នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅស្ទូចត្រីនៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពទារកនោះអណ្តែតនៅក្បែរច្រាំងទន្លេ និងមានសភាពហើមស្អុយរលួយស្ទើរតែមើលមិនស្គាលថា ជាក្មេងប្រុសផង។ ភ្លាមនោះដែលពួកគាត់ ក៏បានស្រង់យកមកទុកនៅលើច្រាំងរួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ច រួចមក ក៏បានប្រគល់ឲ្យប្រជាពលរដ្ឋយកទៅបញ្ចុះនៅក្នុងបរិវេណវត្តខ្ទរ៕

233645902
233645903
233645904
Loading...
Loading...
Recently Posts