ហួសនិយាយម៉ង! អាយុ៦០ឆ្នាំប្លាយបែរជាមកដើរលួចខោទ្រនាប់ អាវទ្រនាប់ស្រីៗ ដើម្បីបំពេញតណ្ហា (មានវីដេអូ)

  • 2017-10-04 09:00:15
  • Views 263

Shares

បច្ចុប្បន្នយើងធ្លាប់តែឃើញចោរលួច ឆក់ និងប្លន់ទ្រព្យសម្បត្តិនៅតាមដងផ្លូវ ឬក៏នៅតាមផ្ទះសម្បែងនានា ប៉ុន្តែចោរខាងក្រោមនេះវិញ គឺជាចោររោគចិត្ត ដែលតែងតែដើរលួចខោទ្រនាប់ អាវទ្រនាប់ស្រីៗ ដែលគេដាក់ហាលចោល។ យោងតាមម្ចាស់គណនីមួយបានឲ្យដឹងថា ចោររោគចិត្តនោះមានអាយុប្រហែល៦០ឆ្នាំប្លាយ ហើយចោរនោះតែងតែដើរលួចខោទ្រនាប់ អាវទ្រនាប់ស្រីៗ ដើម្បីបំពេញតណ្ហា។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៥ និង២១នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលមួយកន្លែងនៅម្តុំជិតផ្លូវវេងស្រេង រាជធានីភ្នំពេញ។ តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពរបស់ចោររូបនោះបានបន្លំធ្វើជានិយាយទូរស័ព្ទចូលក្នុងផ្លូវតូចម្តុំផ្ទះជួលនោះ ហើយឆ្លៀតពេលមិនមាននរណាម្នាក់នៅទីនោះ ចោររូបនោះក៏បានលួចយកខោទ្រនាប់ អាវទ្រនាប់ស្រីៗ ដាក់ចូលក្នុងខោ ហើយដើរចេញតែម្តង៕

Screen-Shot-2017-09-04-at-8.36.19-AM-copy
Screen-Shot-2017-09-04-at-8.36.26-AM
Screen-Shot-2017-09-04-at-8.36.35-AM
Screen-Shot-2017-09-04-at-8.36.56-AM
Loading...
Loading...