ហួសចិត្ត! គ្រូពេទ្យខំជួយសង្គ្រោះជីវិតកូនប្រុស បែរជាឪពុកប្តឹងពេទ្យថាធ្វើឲ្យរហែកអាវកូនទៅវិញ ហើយទារសំណងទៀត

  • 2017-10-04 08:08:46
  • Views 215

Shares

ចិន៖ បុរសជាឪពុកកុមារារងគ្រោះម្នាក់បានទាមទារប្រាក់សំណងពីខាងមន្ទីរពេទ្យ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតបានធ្វើឲ្យខោអាវរបស់កូនគាត់រហែកប្រើប្រាស់លែងបាន ខណៈដែលវេជ្ជបណ្ឌិតបានកំពុងតែវះកាត់ជួយសង្រ្គោះជីវិតកូនគាត់។ ក្នុងថ្ងៃកើតហេតុកូនប្រុសរបស់បុរសម្នាក់នេះដែលមានឈ្មោះថា Li បានកើតមានបញ្ហាស្ទះសរសៃឈាម និងបានសន្លប់បាត់បង់ស្មារតី។

lifesaver

ដើម្បីសង្គ្រោះជីវិតក្មេងប្រុសម្នាក់នេះខាងមន្ទីរពេទ្យឯកជនមួយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Wuhan ប្រទេសចិនបានសម្រេចបញ្ចូនក្មេងរងគ្រោះនេះទៅក្នុងបន្ទប់សង្គ្រោះបន្ទាប់ និងបានធ្វើការវះកាត់ភ្លាមៗតែម្តង ដែលក្នុងការវះកាត់នោះខាងវេជ្ជបណ្ឌិតបានកាត់សំលៀកបំពាក់កុមាររងគ្រោះចេញ និងបានធ្វើឲ្យបាត់វត្ថុមួយចំនួនដែល មាននៅក្នុងហោប៉ាវខោរបស់គេ។ ក្រោយការវះកាត់ និងបានជួយសង្គ្រោះជីវិតក្មេងនេះដោយជោគជ័យ ស្រាប់តែលោកឪពុករបស់កុមាររងគ្រោះបានទាមទារសំណងចំនួន 270 ដុល្លារចំពោះករណីរហែកខោអាវ និងបាត់បង់វត្ថុមួយចំនួននៅក្នុងហោប៉ាវខោកូនគាត់។

photo-1-1506158340584

យ៉ាងណាក្តីខាងមន្ទីរពេទ្យបានធ្វើការសម្របសម្រួល និងបានសងបា្រក់ទៅបុរសជាឪពុកជនរងគ្រោះត្រឹមតែ 150 ដុលា្លរតែប៉ុណ្ណោះ ដើម្បីបញ្ចប់ជំលោះ និងដោយយល់ថាបុរសម្នាក់នេះជាអ្នកក្រីក្រគ្មានលុយច្រើន។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់ចំពោះឥរិយាបថបុរសជាឪពុកយ៉ាងខ្លាំងជាខ្លាំង ព្រោះតែគាត់បានឲ្យតម្លៃលើលុយ ជ្រុលហួសហេតុពេក៕

Loading...
Loading...