ឪពុកក្មេក​ទាញអាវុធអាកា​ស្វាយ​បត់​​គំរាម​កូនប្រសា ព្រោះតែខឹងជេរប្រមាថ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

  • 2017-10-04 07:57:04
  • Views 212

Shares

ខេត្តកណ្ដាល ៖ ហេតុការណណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅ ចំណុចអូថ្លុកសួង ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ជនសង្ស័យឈ្មោះ វង់ ថៃ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅ ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។ ជនសង្ស័យត្រូវអាជ្ញាធរមានសមត្ថកិច្ចចោទប្រកាន់ពីបទកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ ។

22089976_356256348167317_1516936537926776349_n

មុនកើតហេតុ ឈ្មោះវង់ ថៃមានទំនាស់ពាក្យសម្តីជាមួយកូនប្រសារឈ្មោះឈីវ ឈាន រហូត អត់ទ្រាំពុំបាន ក៏ទៅយកកាំភ្លើងដែលលាក់ទុកក្នុងផ្ទះរបស់ ខ្លួន ដើម្បីគំរាមកូនប្រសារ ឈ្មោះឈីវឈានកុំអោយ កុំឱ្យ ប្រមាថមើលងាយគាត់ពេក ។

22195386_356256334833985_1830888848807759441_n

បន្ទាប់ទទួលបានពត៌មាននេះភ្លាម កំលាំងប៉ុស្តិត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ឈ្មោះវង់ថៃ រួមទាំងវត្ថុតាងកាំភ្លើងស្វាយបត់បញ្ជូនមកអធិការស្រុកស្អាងដើម្បីអនុវត្តនិតិវិធី ៕

Loading...
Loading...
Recently Posts