ប្រទះឃើញ​ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្លាប់​ចំណុច​ប្រឡាយទឹក សង្ស័យ​ជា​ករណី…

  • 2017-10-04 07:50:40
  • Views 209

Shares

ព្រៃវែងៈ កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ចំណុចប្រឡាយទឹកវាយខាងកើត ភូមិចម្ងាយ១២០០មែត្រ ស្ថិតភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

232770305

ក្មេងប្រុសរងគ្រោះឈ្មោះ ផាន់ នី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស រស់នៅភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

មុនពេលកើតហេតុជីតាបាននាំចៅទៅលើកត្រី ដូចរាល់ដង តែម្តងនេះ មេឃភ្លៀងត្រីចូលច្រើន ជីតាក៏យកត្រីមកទុកនៅផ្ទះ ដោយឲ្យចៅនៅចាំកន្លែង  ខ្លាចគេលួចត្រី មួយសន្ទុះក្រោយមកម្តាយក្មេងរងគ្រោះ បានដេញកូនបងទៅជួយមើលប្អូនម្តង ហើយកូនបងក៏ទៅជាមួយមិត្តភក្តិម្នាក់ទៀត ពេលមកដល់កន្លែងដាក់ត្រី មិនឃើញប្អូននោះទេ ពេលនោះមិត្តភក្តិបានចុះទៅលើកគូទឌូដាក់ត្រីមើល ស្រាប់តែប៉ះសពក្មេងប្រុសរងគ្រោះ នៅក្នុងទឹកជម្រៅ១ម៉ែត្រ ក៏ស្រែកឆោឡោឲ្យបងបង្កើតចុះលើកសពប្អូនពីចេញពីប្រឡាយ ស្រាប់តែឃើញសពប្អូនមានខ្សែចងកដៃ និងជើង ហើយជិះម៉ូតូមកឲ្យអ្នកស្រុក និងរាយការណ៍ប្រាប់សមត្ថកិច្ច។

1-15

ក្រោយមកសមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ ឃើញថា សាកសពពិតជាមានខ្សែចងកដៃ និងជើងមែន បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី៕

232770303
232770307
232770308
232770309
Loading...
Loading...