បុរស​ម្នាក់ ទៅ​ដាក់​ម៉​ង​ក្នុង​ទឹក​ប្រឡាយ​មួយកន្លែង​រអិល​ជើង បណ្តាលអោយ​លង់ទឹក​ស្លាប់ចោល​ប្រពន្ធ​កូន

  • 2017-10-04 07:41:06
  • Views 87

Shares

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៧ ស្ថិតនៅភូមិប្រទះឡាងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ ពេច សឿន ភេទប្រុសអាយុ៥៥ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើមុខរបរជាកសិករមានប្រពន្ធឈ្មោះដេន ផួន ដេនអាយុ៥៣ឆ្នាំ និងកូនស្រី១នៅក្នុងបន្ទុក ។

មុនពេលកើតហតុដោយបុរសខាងលើបានហូបស្រា លុះដល់ម៉ោងមកដាក់ម៉ងបានមកដាក់នៅក្នុងទឹកបឹងប្រឡាយស្រាប់តែមួយសន្ទុះក្រោយស្រាប់តែបាត់គាត់មិនឃើញបាននាំគ្នាផ្អើលឆោឡោឡើងហើយបាននាំគ្នាចុះទៅជួយរកដែរតែដោយសារទឹកជ្រៅពេកក៏បានហៅអ្នកជិតខាងអោយមកជួយក៏មានកាភ្ញាក់ផ្អើលដឹងដល់ប្រពន្ធគាត់បាននាំគ្នាមកជួយមុជទឹករកឃើញដោយបុរសខាងលើបានស្លាប់បាត់ហើយ ។

FB_IMG_1507084785670

បុរសដែលលង់ទឹកស្លាប់នោះគឺដោយសារតែគាត់ដើររាយម៉ងគឺជើងគាត់ជំពាក់ជាមួយនិងម៉ងហយរុំជើង ទើបធ្វើអោយគាត់រអិលជើងចូលទៅក្នុងទឹកជ្រៅបណ្តាអោយលង់ស្លាប់ចោលប្រពន្ធនិងកូន ។

ក្រោយពីសមត្ថកិច្ចខណ្ឌដង្កោពិនិត្យរួចហើយថាបុរសនោះពិតជាលង់ទឹកស្លាប់ហើយបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...
Loading...