ស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកបាន២ថ្ងៃ ល្បួងចូលផ្ទះសំណាក់ រំលោភមួយយប់ទល់ភ្លឺ ម្តាយជនរងគ្រោះប្តឹងប៉ូលីសចាប់ខ្លួន

  • 2017-10-03 09:33:30
  • Views 639

Shares

ភ្នំពេញៈ កាលពីវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នេះនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។យុវជនម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ចាប់ខ្លួនតាមពាក្យបណ្ដឹងម្តាយរបស់ក្មេងស្រីម្នាក់ ដោយបានចោទប្រកាន់ ពីបទរំលោភសេពសន្ធវៈ កាលពី៣ថ្ងៃមុន នៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយពេលទទួលបានពាក្យបណ្ដឹង នគរបាលប៉ុស្ដិ៍ក៏បានធ្វើការចាប់ខ្លួនយុវជននោះ។

22218208_355961434863475_1869591027953086092_o

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលត្រូវចាប់ខ្លួននោះមានឈ្មោះ អាំ វាសនា អាយុ២៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ច.ស.ព អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

22181213_355959951530290_6511203255285473683_o

តាមប្រភព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រវាងនាងរងគ្រោះ និងយុវជនសង្ស័យ ពីមុនមកមិនដែលធ្លាប់ស្គាល់គ្នានោះទេ ហើយក៏គ្មានទំនាក់ទំនងនិងគ្នាឡើយ ទើបតែនៅអំឡុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏បានឈានដល់ការទាក់ទងស្នេហាជាមួយគ្នា។ លុះ២ថ្ងៃក្រោយមក គឺនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៧ ក៏បានណាត់ជួបគ្នាដើរលេង ដោយជននោះប្រាប់នាងថា ទៅរកហូបបង្អែម ប៉ុន្តែមិនបានទៅរកបង្អែមហូបឡើយ ក៏បាននាំនាងចូលផ្ទះសំណាក់ធីជេ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ហើយត្រូវយុវជននោះ ចាប់នាងរំលោភរហូតបានសម្រេច។ លុះព្រឹកឡើងទើប បែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ចំណែកនាងដោយខ្លាចម្ដាយរករឿង និងខឹងជនបោកប្រាស់ នោះនាំទៅចាប់រំលោភក៏បានប្រាប់! ម្ដាយឲ្យដឹង ហើយម្ដាយរបស់នាងបានទៅប្ដឹងនគរបាលឲ្យចាប់ខ្លួនជននោះ ទារសំណង៦ពាន់ដុល្លារ ប៉ុន្តែជននោះគ្មានលទ្ធភាព ទើបសំណូមពរឲ្យនគរបាលចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕

Loading...
Loading...