ស្រ្តីម្នាក់បដិសេដមិនរួមភេទជាមួយប្តីអស់រយៈពេល៨ឆ្នាំ ដោយសារតែ…

  • 2017-10-03 09:28:48
  • Views 1532

Shares

ចិន៖ ជាធម្មតាប្តីប្រពន្ធ ដែលបានរៀបការជាមួយគ្នាត្រឹមត្រូវរួចមកតែងរស់នៅរួមគ្នា គេងជាមួយគ្នា និងបង្កើតកូនតាមក្តីប្រាថ្នារបស់ពួកគេ។ តែចំពោះស្រ្តីម្នាក់វិញបានសរសេរបង្ហោះក្នុងបបណ្តាញសង្គមថា នាងមិនព្រមរួមភេទជាមួយប្តីនាងអស់រយៈពេល៨ឆ្នាំហើយ ព្រោះតែនាងសង្ស័យថា ប្តីរបស់នាងលួចមានស្រ្តីថ្មី។ ការបង្ហោះសារនេះបានបង្កឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការ ភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាវាជាករណីកម្របំផុតមួយ។

header10-2

អមជាមួយនឹងការសរសេរសារខាងលើនេះ ស្ត្រីជាប្រពន្ធរូបនេះក៏បានស្នើសូមមតិយោបល់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមដែរជុំវិញបញ្ហានេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានបញ្ចេញមតិថា វាជារឿងចម្លែក ដែលប្តីប្រពន្ធរស់នៅជាមួយគ្នា និងអាចទ្រាំមិនរួមភេទជាមួយគ្នាបានរហូតដល់ទៅ៨ឆ្នាំ។ អ្នកខ្លះវិញបានបញ្ចេញមតិថា ស្រ្តីខាងលើគួររកដំណោះស្រាយជាក់លាក់ណាមួយជាបន្ទាន់មិចអាចធ្វើដូចនេះបានទៀតទេ បើសង្ស័យប្តីមានស្រីត្រូវរកការពិតឲ្យឃើញ ហើយបើមិនអាចរស់ជាមួយគ្នាបានទេ ត្រូវចែកផ្លូវគ្នា។ តែបើព្រមរស់នៅជាមួយគ្នាដូចនេះត្រូវតែឈប់សង្ស័យ និងឈប់ខឹងប្តីទៀត ហើយត្រូវរស់នៅជាមួយគ្នាដូចប្តីប្រពន្ធធម្មតាទៅ ទើបមានសុភមង្គល៕

ប្រភព៖Appledaily

11-6
640_72f30a8bdea35a9596197869bd601128
Loading...
Loading...