ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចាប់​និស្សិត​ស្រី​ម្នាក់​ មានបុរស​ម្នាក់​បាន​ទូរស័ព្ទ​ទៅប្រាប់​ថា «កូនស្រី​របស់គាត់ ត្រូវបានគេ​ចាប់​ដាក់​ឡាន​យកទៅ​បាត់​ហើយ» ក្រុមគ្រួសារ​ភ័យ​ថា គេ​ចាប់ជំរិត តែ​ក្រោយមក​ក៏បាន​ដឹងថា «ជា​ជម្លោះ​រឿង​ស្នេហា​ត្រីកោណ​ទៅវិញ»

  • 2017-10-03 04:58:09
  • Views 430

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២ តុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤៦២ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ នារីដែលក្រុមគ្រួសារមានការភ្ញាក់ផ្អើលឈ្មោះ ប្រាក់ ប៊ុនរ៉ាត់ឌី ហៅទី អាយុ១៩ឆ្នាំ ជានិស្សិតរៀននៅវិទ្យាល័យភូមិមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលមានទីតាំងផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

jab-niseth

ហេតុការណ៍មួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ព្រមទាំងឪពុកម្តាយ និងក្រុមគ្រួសាររបស់និស្សិតស្រីម្នាក់នាំគ្នាភ័យស្លន់ស្លោយ៉ាងខ្លាំងគ្រប់ៗគ្នា ខំប្រឹងប្រែងដើរស្វែងរកក្រោយពេលបុរសម្នាក់បានទូរស័ព្ទទៅប្រាប់ថា «កូនស្រីរបស់គាត់ ត្រូវបានចាប់ដាក់រថយន្តយកទៅបាត់ហើយ» ហើយក្រុមគ្រួសារភ័យថា គេចាប់ជំរិត តែក្រោយមកក៏បានដឹងថា «ជាជម្លោះរឿងស្នេហាត្រីកោណទៅវិញ» ។

4aa78c84-265b-43c3-8081-5b97a1961911

មុនពេលកើតហេតុ ខណៈដែលរូបគាត់កំពុងតែនៅក្នុងផ្ទះនោះ រូបគាត់បានឮសម្លេងនាងប៊ុនរ៉ាត់ឌី បានឈ្លោះប្រកែកពាក្យសំដីតឹងសរសៃកដាក់គ្នាជាមួយនិងបុរសជាសង្សារទី១(មិនស្គាល់អត្តសញ្ញាណ) ។ បន្តិចក្រោយមក ក៏ស្រាប់តែលេចមុខបុរសម្នាក់ទៀតដែលថាជាសង្សារទី២បានមកជួយ និងនាំនាងឡើងជិះរថយន្តមួយគ្រឿងចេញទៅបាត់ ដោយបន្សល់ទុកបុរសសង្សារទី១អង្គុយយំ មុខផ្ទះរបស់គាត់តែម្នាក់ឯង និងបានស្រែកប្រាប់គាត់ថា «ពួកគេនឹងនាំគ្នាទៅធ្វើការដោះស្រាយនៅនគរបាលខណ្ឌចំការមន»ហើយពួកគេក៏នាំចេញទៅបាត់អស់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នករស់នៅក្បែរខាងផងដែរ ។

6d7ee59c-16a7-4a4f-99ab-b9fb0c507a8f

ប្រភពដដែលពីម្ចាស់ផ្ទះបានប្រាប់បន្តទៀតថា នាងប៊ុនរ៉ាត់ឌី បានមកជួលបន្ទប់លេខ ១២ ជាន់ទី១ផ្ទះរបស់គាត់ដើម្បីរៀនអស់រយៈពេល៥ទៅ៦ខែមកហើយ និងតែងតែមានមិត្តភក្តិប្រុសៗចេញចូល មកលេងជាញឹកញាប់ផងដែរ ដោយមិនដឹងថាពួកគេត្រូវជាអ្វីនឹងគ្នាឡើយ ។ ក្រោយពេលដែលនាងសម្រាក ទៅបុណ្យភ្ជុំនៅឯស្រុកកំណើត អស់រយៈពេលប្រហែលមួយខែ ទើបឃើញត្រឡប់មកវិញកាលពីល្ងាចមិញ(១តុលា) ។ លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹកមិញនេះក៏ស្រាប់តែកើតមានរឿងនេះតែម្តង ។

1-8

លោក ប្រាក់ ប៊ុនថា អាយុ៤៦ឆ្នាំ ជាឪពុកបានប្រាប់ឱ្យដឹងថា រូបគាត់ជាគ្រូបង្រៀនមានទីលំនៅក្នុងភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង មុនពេលកើតហេតុ រូបគាត់បានទទួលទូរស័ព្ទពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (បុរសជាសង្សារទី២)បានប្រាប់គាត់ថា«កូនស្រីរបស់គាត់ត្រូវបានគេចាប់ដាក់រថយន្តមួយគ្រឿងយកទៅបាត់ហើយ»ក្រោយពីទទួលបានដំណឹងនោះភ្លាមរូបគាត់ និងប្រពន្ធក៏បានប្រញ៉ាប់ប្រញ៉ាល់ឡើងមកភ្នំពេញភ្លាមតែម្តង ។

63c321d5-bdcf-4091-9d9a-750d6a4b702a

ពេលដែលមកដល់ភ្នំពេញរួចហើយ មកដល់ផ្ទះជួលរបស់កូនស្រីគាត់មិនបានឃើញនាងនៅផ្ទះទេ និងបានសួរនាំទៅដល់ម្ចាស់ផ្ទះជួល និងអ្នកដែលនៅក្បែរខាង និងកម្លាំងមានសមត្ថកិច្ច ទើបបានដឹងថា«នេះជារឿងស្នេហាត្រីកោណរវាងបុរសជាសង្សារទី១ដែលរៀនជាមួយគ្នា និងបុរសថ្មីម្នាក់ទៀត» ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលដែលកូនស្រីរបស់គាត់មករៀននៅភ្នំពេញនេះ ពួកគាត់ជាឪពុកម្តាយមិនដឹងថា កូនស្រីរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកណាម្នាក់ឡើយដោយគ្រាន់តែបានដឹងតាមរយៈបងប្អូនថា គេមានទំនាក់ទំនងជាមួយនិងបុរសម្នាក់ ដែលកំពុងតែរៀនជាមួយគ្នាប៉ុណ្ណោះ ។

ពេលពួកគាត់កំពុងតែធ្វើការបំភ្លឺចំពោះមុខសមត្ថកិច្ចនោះ កូនស្រីរបស់គាត់ក៏បានទូរស័ព្ទចំនួនពីរលើកមកប្រាប់គាត់ថា«នាងមិនមានបញ្ហាអ្វីកើតឡើងទេ និងសុំកុំដាក់ពាក្យបណ្តឹងខ្លាចខ្មាស់គេ»និងមួយលើកទៀតបានប្រាប់ថា«ពេលនេះនាងកំពុងតែនៅក្រុងព្រះសីហនុ» ។ពេលតេទៅនាងទៀតមិនចូល ដោយនាងបានទូរស័ព្ទលេខប្រាយវ៉េតដែលមិនឃើញលេខឡើយ ។

ប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា កាលពីព្រឹកមិញនេះថ្នាក់លើបានប្រាប់ពួកគាត់ថា«មានករណីចាប់មនុស្សស្រីម្នាក់ដាក់លើរថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌សពាក់ផ្លាកលេខខេមរភូមិមិន្ទ០១-២-៦៩៨៨យកទៅបាត់»ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាមពួកគាត់ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរទៅដល់ម្ចាស់ផ្ទះជួលខាងលើ និងអ្នកដែលនៅក្បែរខាង ទើបដឹងថាមិនមែនជារឿងចាប់មនុស្សយកទៅទេ តែជារឿងស្នេហាត្រីកោណឈ្លោះប្រកែកគ្នាទៅវិញ ។

ចំណែកឯឪពុកម្តាយនិស្សិតស្រីខាងលើ ក៏មិនបានដាក់ពាក្យបណ្តឹងដែរ និងបន្តដំណើរទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលវិញ ដោយបានទទួលដំណឹងថា គេបានឃាត់ទាំងមនុស្សនិងរថយន្តដែលមានដូចភិនភាគខាងលើនៅទីនោះ ។ មិនទាន់មានព័ត៌មានថ្មីទៀតទេទាក់ទិននឹងរលកស្នេហ៍ត្រីកោណដ៏រមួលសួតនេះនៅឡើយទេ ៕

Loading...
Loading...
Recently Posts