ខ្លាំង​ប៉ះ​ខ្លាំង ដល់​ចូល​ប៉ុស្តិ៍​ប៉ូលិស ខ្សោយ​ទាំងអស់​ចឹ​ង ករណី​ក្មេងស្ទាវ២ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា

  • 2017-10-03 04:49:35
  • Views 184

Shares

ភ្នំពេញៈ កាលពីម៉ោង៤និង៣៥នាទីទាបភ្លឺ  ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ យុវជនស្ទាវៗចំនួន៩នាក់ ស្មើនិង២ក្រុម បានបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងចិនហុងកុង បណ្តាលឲ្យមានរបួសធ្ងន់ស្រាលទាំងសង ខាងចុងក្រោយត្រូវប៉ូលិសឃាត់ខ្លួនទាំងអស់ នៅណុចផ្ទះលក់បាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១០១១ កែងនិងផ្លូវលេខ១៩៨៦ ខាងលិចមន្ទីរពេទ្យសែនសុខ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

231476806

ក្មេងស្ទាវៗទាំង៩នាក់ ដែលឃាត់ខ្លួននេះ មាន២ក្រុម ដោយមួយក្រុមមានគ្នា៣នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់។

ក្រុមទី១. មានគ្នា៦នាក់ ទី១/ឈ្មោះ វី ជិន ភេទប្រុស អាយុ១៩ឆ្នាំ ទី២/ឈ្មោះ ជីម ឆក ភេទប្រុស អាយុ២៤ឆ្នាំ ទី៣/ឈ្មោះ ឆន ឡី ភេទប្រុស អាយុ២៣ឆ្នាំ ទី៤/ឈ្មោះ កុង វណ្ណះ ភេទប្រុស អាយុ២៦ឆ្នាំ ទី៥/ឈ្មោះ ផាន ចន្ធី ភេទប្រុស អាយុ១៨ឆ្នាំ ទី៦/ឈ្មោះ លាស់ បូរី ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៦នេះធ្វើការនៅក្នុងស៊ូបក្លឹប តាមផ្លូវ១៩៨៦ ក្នុងចំណោម៦នាក់នេះមាន៣នាក់ រងរបួសធ្ងន់។

231476805

ក្រុមមទី២ មានគ្នា៣នាក់ ទី១/ឈ្មោះ មាន ប៊ុនរ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ ទី២/ឈ្មោះ នួន ឡូរ៉ា ២៥ឆ្នាំ ទី៣/ឈ្មោះ រ៉ា វត្ថា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង៣នេះធ្វើការនៅក្នុងខារ៉ាអូខេ សំរិទ្ធ ពេជ្រ។

មុននិងឃាត់ខ្លួនក្រុមក្មេងស្ទាវៗទាំង៩នាក់ គឺបន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍មកថា មានក្មេងស្ទាវមួយក្រុម បានវាយគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើល និងបង្កភាពអាណាធិបតេយ្យ ទើបលោកបានបញ្ជាកម្លាំងចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនពួកគេតែម្តង។

231476804

លោកនាយប៉ុស្តិ៍បន្តទៀតថា មូលហេតុដែលនាំអោយកើតជាជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលឲ្យមានអ្នករបួសនេះ អាចជារឿងគំគួនគ្នាពីមុនមក។

មុនពេលកើតហេតុក្រុមខ្លួន បានចេញពីក្លឹបដើទៅហូបបាយ នៅចំណុចខាងលើ ពេលកំពង់អង្គុយហូបបាយ ស្រាប់តែមានភាគីម្ខាងទៀត ដែលមាន៣នាក់ ចូលមកហូបបាយដែរពេលហូបរួចក្រុមនោះក៏ស្ទុះមកវាយលើក្រុមខ្លួន បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលតែម្តង។ ដោយឡែកភាគីទី២ ដែលមានគ្នា៣នាក់វិញ បានឆ្លើយប្រាប់សមត្ថកិច្ចថា ក្រុមខ្លួនមិនបានទៅវាយភាគី៦នាក់នោះមុនទេ គឺខាង៦នាក់នោះមកវាយក្រុមខ្លួនមុន។ ដោយសារតែភាគីទាំងពីរជជែករកត្រូវរៀងៗខ្លួន នគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនក្រុមនោះទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

231476803
231476802
Loading...
Loading...