អាណិតណាស់លោកអើយ! ម្តាយគេម្តាយយើង សូមកុំឲ្យមានរឿងចឹងកើតឡើង ស្ត្រីអ្នកសុំទានម្នាក់ មានរោគប្រចាំកាយ សម្រេចចិត្តធ្វើអត្តឃាតចង-កសម្លាប់ខ្លួន
- 2017-10-02 07:48:03
- Views 437
អាណិតណាស់លោកអើយ! ម្តាយគេម្តាយយើង សូមកុំឲ្យមានរឿងចឹងកើតឡើង ស្ត្រីអ្នកសុំទានម្នាក់ មានរោគប្រចាំកាយ សម្រេចចិត្តធ្វើអត្តឃាតចង-កសម្លាប់ខ្លួន
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៦និង១០ នាទី ថ្ងៃទី0២ ខែតុលា ឆ្នាំ២០១៧ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅស្រុកមោងប្ញស្សីមាន ករណីធ្វើអត្តឃាតចង-កសម្លាប់ខ្លួន នៅចំណុចក្រុមទី៩ ភូមិដើមដូងឃុំមោងស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត ចង-ក សម្លាប់ខ្លួន កើតឡើង ជនរងគ្រោះឈ្មោះ ស៊ីម ហៅយាយនំកង ភេទស្រី អាយុ៨៣ឆ្នាំជាអ្នកសុំទាន ស្នាក់នៅភូមិឃុំខាងលើ បានយកក្រមារ ចង-ក ជាប់និងបង្កាន់ដៃជណ្តើរផ្ទះរបស់ឈ្មោះ ខាត់ សុខ ភេទស្រី អាយុ៥៣ ឆ្នាំ បណ្តាលអោយស្លាប់តែម្តងព្រោះមានជំងឺរាំរ៉ៃប្រចាំកាយ ។
កម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឬស្សីបានចុះដល់កន្លែងកើតហេតុនិងត្រួតពិនិត្យធ្វើកោសលវិច្ច័យបានឲ្យដឹងថាប្រាដកជាស្លាប់ដោយធ្វើអត្តឃាតពិតមែនរីឯសាកសពត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ឲ្យទៅសាច់ញាតិមិត្តទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងប្ញស្សី បានចូលបុណ្យសាកសពលោកយាយឈ្មោះស៊ីមហៅយាយនំកងភេទស្រីវ័យ៨៣ឆ្នាំជាស្ត្រីអ្នកសុំទានស្នាក់នៅភូមិឃុំខាងលើចំនួន៥០,០០០រៀល ផងដែរ ៕