ឪពុកម្តាយ​សប្បាយចិត្ត ពេល​ឃើញ​កូន​មាន​មុខរបរ​ថ្មី គឺ​ចេញពី​ផឹកស៊ី​នៅ​ក្លឹប ដេញ​វាយ​គ្នា ល្បី​មែន

  • 2017-10-02 01:47:54
  • Views 191

Shares

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០១៧ យុវជន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតខណ្ឌចំការមន ដេញតាមចាប់ឃាត់ខ្លួនបានក្រោយពីពួកគេចេញពីផឹកស៊ីនៅក្នុងក្លឹបហើយ បង្កហឹង្សាដេញវាយគ្នាតាមផ្លូវយ៉ាងអនាធិបតេយ្យ នៅក្បែររង្វង់មូលផ្សារដើមថ្កូវ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

IMG-20171002-WA0006

យុវជនទាំង៣នាក់នោះទី១៖ មានឈ្មោះ ឈឿន រ៉េតដារ៉ូ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរទិញអេតចាយស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកនិងទី២ សេងចាន់ ពិសី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ រើសអេតចាយ ស្នាក់មិននៅមិនពិតប្រាកដ ទី៣៖ គឹម ឌួ អាយុ១៧ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅ មិនពិតប្រាកដ ។

IMG-20171002-WA0005

កម្លាំងសមត្ថកិច្ចកំពុងតែល្បាតក៏បានប្រទះឃើញយុវជន២ក្រុមជិះម៉ូតូ៣ ទៅ ៤គ្រឿងដេញវាយគ្នាតាមដងផ្លូវពេលឃើញ ដូច្នេះកម្លាំងសមត្ថកិច្ចបានដេញតាម ចាប់បានម៉ូតូ១គ្រឿងម៉ាកសង់ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-3335 ជិះគ្នា៣នាក់ ខណៈពួកគេព្យាយាមជិះគេចពីសមត្ថកិច្ចហើយបានមកដួលត្រង់ចំណុចផ្លូវ៤៧៨កែង និងផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្ដង ។

IMG-20171002-WA0004

មុនពេលកើតហេតុពួកខ្លួនមានគ្នា៣នាក់បានមកចូលផឹកស៊ីនិងរាំលេង សប្បាយនៅក្នុងក្លឹប ផ្លូឡាញ រួចដល់ពេលពួកគេចេញស្រាប់តែជិះម៉ូតូមកដល់ជិតរង្វង់មូលផ្សារដើមក៏លិចមុខយុវជន ១ក្រុមជិះម៉ូតូ២គ្រឿងមករករឿងរួចបានបង្កជម្លោះ ទាំងពួកគេមិនដែលស្គាល់គ្នាផង ភ្លាមៗនោះក៏ត្រូវសមត្ថកិច្ចដេញចាប់បានតែម្ដង ។

ក្រោយពេលកើតហេតុយុវជនទាំង៣នាក់ព្រមទាំងម៉ូតូត្រូវ បានកម្លាំងសមត្ថកិច្ចនាំយកមកធ្វើការសាកសួរនៅអធិការខណ្ឌចំការមន ៕

Loading...
Loading...