ត្រី​ឆ្ដោ​ស៊ី​កូន​ឯង ចុះ​មនុស្ស​ក៏ស៊ី​កូន​ឯង​ដែល​មែន ករណី​ចាប់រំលោភ​កូនស្រី​ចុង​របស់ខ្លួន​ចំនួន​ពីរលើក ប៉ូលិស​ឃាត់ខ្លួន

  • 2017-10-02 01:39:52
  • Views 378

Shares

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ចាប់រំលោភកូនស្រីចុងរបស់ខ្លួនចំនួនពីរលើក  លើកចុងក្រោយកូនស្រីបានប្រាប់ម្តាយ និងរាយការណ៍ដល់ប្រជាការពារ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ទើបឈានដល់ការចាប់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនោះបានព្យាយាមរត់គេចខ្លួនបានប៉ុន្មានថ្ងៃ។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលមូល ឃុំប្រស្នឹប ស្រុករលាប្អៀរ បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងមានឈ្មោះ ប៉ូ ធី អាយុ៣៦ឆ្នាំ ចំណែកកូនស្រីចុងរងគ្រោះមានអាយុ៨ឆ្នាំ។

father-rom

ម្តាយកុមារីរងគ្រោះអាយុ២៩ឆ្នាំ ជាជនជាតិទំពួន មកពីខេត្តមណ្ឌលគីរី ដោយមករស់នៅជាមួយប្តីមុន នៅភូមិជរ ឃុំប្រស្និប ស្រុកបរិបូរណ៍ បានកូន៣នាក់ ក្រោយមកបានលែងគ្នាក្លាយជាស្ត្រីមេម៉ាយកូន។ កាលពីជាង៣ឆ្នាំមុនស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានប្តីម្នាក់ទៀត គឺជនសង្ស័យឈ្មោះ ប៉ូ ធី ជាជនសង្ស័យរូបនេះ។ កាលពីកន្លងទៅថ្មីៗនេះ មិនចាំថ្ងៃខែ ឪពុកចុងរូបនោះបានចាប់កូនស្រីរំលោភម្តងហើយតែនាងមិនហ៊ានប្តឹង ព្រោះឪពុកចុងរូបនោះបានគំរាមសម្លាប់។

1-1

ប៉ុន្តែកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ឪពុកចុងរូបនោះ បានលបចាប់កូនស្រីចុងរំលោភម្តងទៀត ទើបបែកការណ៍ ប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង តែដោយសារជននេះរត់គេចខ្លួនរហូតដល់ថ្ងៃទី១ ខែតុលា ទើបសមត្ថកិច្ចចាប់ខ្លួនបាន។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាឪពុកចុងបានសារភាពថា ខ្លួនពិតជាបានចាប់កូនស្រីចុងរំលោភពិតប្រាកដមែន។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

5a10fb31-3ed5-4157-bebf-b5520ad03067
9c2f50cc-e81f-4198-9054-bcb6ebae95cf
Loading...
Loading...
Recently Posts