ប្រើល្បិច​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ស្គាល់គ្នា ជិះ​ទៅរក​ទិញ​ម្ហូប បែរជា​យកទៅលក់​បាត់ គេចខ្លួន​បាត់អស់​រយៈ​ពេល៤ខែ ប្រទះឃើញ​មុខ​ស្រែកចោរៗ

  • 2017-09-30 08:59:10
  • Views 268

Shares

ភ្នំពេញៈ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារវីនម៉ីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

228571402

ជនសង្ស័យមានឈ្មោះ អ៊ូច យ៉ុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ខេត្តបាត់ដំបង ។ ចំណែកម៉ូតូដែលត្រូជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាកហុងដា C110 សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4597 ដែលមានម្ចាស់ ឈ្មោះ ណូត ថៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

កាលពី៤ខែមុន ជនសង្ស័យធ្វើការងារ ជាជាងប៉ះកង់ឡាន នៅកន្លែងយានដ្ឋានជាមួយគ្នា នៅផ្លូវវេងស្រេង នៅថ្ងៃកើតហេតុ កាលពី៤ខែកន្លងទៅ ជនសង្ស័យប្រើល្បិចខ្ចីម៉ូតូ ប្រាប់ថាទៅរកទិញម្ហូប តែផ្ទុយទៅវិញ យកទៅបាត់រហូតមិនឃើញ ហើយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅហើយដែរ។

ដោយមិននឹកស្មានថា រកជនសង្ស័យឃើញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ មិត្តភក្តិរួមការងាររត់មកប្រាប់ ប្រទះឃើញមុខជនសង្ស័យ នៅក្បែររបងសួនកាណាឌីយ៉ា ទើបនាំគ្នារត់ទៅឃើញជនសង្ស័យបម្រុងរត់គេច ស្រែកចោរ ផ្អើលប្រជាពលរដ្ឋ ព័ទ្ធចាប់ស្វាគមន៍ វាយបែកក្បាលហូរឈាមជោគ រួចប្រគល់ឲ្យប៉ូលិសយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូខ្លួនយកទៅលក់បានលុយ១០០ដុល្លារ ហើយគេចខ្លួនទៅសង្ងំលាក់ខ្លួននៅឯខេត្តបាត់ដំបង អស់រយៈពេល៤ខែកន្លងមកហើយ ទើបតែថ្ងៃទី២៨ ខែកញ្ញានេះ វិលមកធ្វើជាកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ហើយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ធ្វើដំណើរមកក្បែរសួនកាណាឌីយ៉ា ម្ចាស់ម៉ូតូឃើញមុខ ស្រែកចាប់ខ្លួនតែម្តង។ ក្រោយពីចាប់ខ្លួន បាននាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

Loading...
Loading...
Recently Posts