លោកគ្រូគណិតវិទ្យាម្នាក់ ចាញ់សម្បថកូនសិស្ស ត្រូវរាំតាំងពីក្លោងទ្វារសាលារហូតដល់ដងទង់ជាតិ ព្រោះតែសិស្សរបស់គាត់ប្រឡងជាប់និទ្ទេស A (មានវីដេអូ)

  • 2017-09-13 01:48:09
  • Views 617

Shares

ពិតជាគួរអោយភ្ញាក់ផ្អើលណាស់ដែលលោកគ្រូម្នាក់សុខចិត្តរាំតាំងពីក្លោងទ្វាររហូតដល់ដងទង់ជាតិព្រោះតែសិស្សរបស់គាត់ទទួលបាននិទ្ទេស អេ (A) ។

លោកគ្រូមានឈ្មោះ ទៀត សុធា ជាសាស្រ្ដាចារ្យមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី ។

កាលពីដើមឆ្នាំលោកគ្រូបានសន្យាថា បើសិស្សរបស់គាត់ទទួលបាននិទ្ទេស A គាត់នឹងរាំពីក្លោងទ្វាដល់ដងទង់ជាតិ ។ ឥឡូវលោកគ្រូពិតជាគោរពតាមពាក្យសន្យាមែន ព្រោះតែសិស្សរបស់គាត់បានប្រឡងជាប់និទ្ទេស A ហើយ ។

ខាងក្រោមនេះជាការរៀបរាប់របស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Chhai EN

លោកគ្រូចាញ់ភ្នាល់សិស្ស

លោកគ្រូ_ទៀ_សុធា_សាស្ត្រាចារ្យគណិតវិទ្យា

កាលដើមឆ្នាំលោកគ្រូសន្យាថាប្រសិនបើសិស្សគាត់ទទួលបាននិទ្ទេសA គាត់នឹងរាំពីក្លោងទ្វាដល់ដងទង់ជាតិ ឥលូវលោកគ្រូរាំមែនលោកគ្រូអ្នកគ្រូគ្មានអ្វីសប្បាយចិត្តជាងឃើញសិស្សជោគជ័យឡើយ

Credit: Chhai EN

21761767_175397896365987_8928405959260118680_n
21740173_175397886365988_3972853796534876526_n
21740094_175397899699320_8810732529797269721_n
Loading...
Loading...