ឃាតកម្ម​អា​រក បុរស​ម្នាក់ យក​ម៉ូតូ១គ្រឿង បាន​ប៉ុន្មាន​ថ្ងៃមុន គេចខ្លួន៥ថ្ងៃ ត្រូវ​ប៉េអឹម​ចាប់ខ្លួន

  • 2017-09-30 07:29:09
  • Views 88

Shares

ស្ទឹងត្រែងៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយពីឃាតកម្មអារក បុរសម្នាក់ យកម៉ូតូ១គ្រឿង បានប៉ុន្មានថ្ងៃមុន អាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការប្រគល់ម៉ូតូ១គ្រឿង ជូនគ្រួសារជនរងគ្រោះវិញ ដែលត្រូវប្លន់យកពីបុរសម្នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងដីគូចំការចន្ទី ស្ថិតក្នុងភូមិរាជានុកូល ក្រុងខេត្តស្ទឹងត្រែង។ រីឯជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថបញ្ជូនដល់ពន្ធនាគាររួចហើយដែរ។

228412203

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ មានករណីប្លន់ម៉ូតូរបស់អ្នករត់ម៉ូតូឌុបម្នាក់ បានសម្រេចដោយយកកាំបិតអារ ក ត្រង់ចំណុច ក្នុងចំការចន្ទី ស្ថិតក្នុងភូមិរាជានុកូល ក្រុងខេត្តស្ទឹងត្រែង។ ក្រោយហេតុជនរងគ្រោះ ក៏បានរត់មកលិតជង្គង់អោយអ្នកភូមិដែលរស់នៅក្បែរនោះ ជួយទូរស័ព្ទហៅប្រពន្ធ ដើម្បីមកជួយយករូបខ្លួនមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗផងដែរ៕

Loading...
Loading...