ផ្ទុះ​កំប៉ុង​ហ្គាស បណ្ដាលអោយ​រងរបួស​ស្ត្រី​ម្នាក់​យ៉ាង​ធ្ងន់

  • 2017-09-29 23:54:09
  • Views 183

Shares

ខេត្តកណ្ដាល៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ៖ ផ្ទះឈ្មោះ ហ៊ត សុខលី ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល កើតហេតុ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង ២៥នាទី ជនរងគ្រោះ ០១នាក់ ៖ ឈ្មោះ មី រឿន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (រងរបួសត្រង់ក្បាលពោះ) ។

boom-gas

ម្ចាស់ផ្ទះលក់ចាបហួយ ឈ្មោះ ហ៊ត សុខលី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ចាប់ហួយ។
នៅមុនពេលកើតហេតុ កាលពីពេលវេលាកើតហេតុខាងលើ។

22140772_1949486481992174_8613621982573801_n

ជនរងគ្រោះឈ្មោះ មី រឿន បានដើរទៅផ្ទះលក់ចាបហួយ របស់ឈ្មោះ ហ៊ត សុខលី ដើម្បីទិញស្រាថ្នាំផឹក ។ ពេលទៅដល់ក៏បានទិញស្រាចំនួន ២០០៛ រួចឈរផឹកនៅទីនោះ ខណៈនោះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះបានដាក់លក់ក្បែរនោះ ក៏ស្រាប់តែផ្ទុះបណ្ដាលអោយខ្ទាចកំប៉ុងត្រូវជនរងគ្រោះ ចំក្បាលពោះ រងរបួសដាច់រលាត់ចេញឈាមតែម្ដង ភ្លាមៗនោះ ម្ចាស់ផ្ទះលក់ចាបហួយខាងលើ ក៏បានដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំតែម្ដង ។បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ៕

22050358_1949486461992176_771357718715826850_n
22089050_1949486435325512_7419140582351715157_n
Loading...
Loading...