បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈទៅរកត្រីនៅកណ្ដាលវាលស្រែតែម្នាក់ឯង
- 2017-09-29 07:30:36
- Views 171
បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈទៅរកត្រីនៅកណ្ដាលវាលស្រែតែម្នាក់ឯង
បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈទៅរកត្រីនៅកណ្ដាលវាលស្រែតែម្នាក់ឯង ពេលមេឃកំពុងភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ ស្ថិតក្នុងភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ គី សៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាដួលឃុំផ្គាំ ភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមាណជ័យ មានប្រពន្ធឈ្មោះ ប៉េង សារ៉ូ អាយុ៣៣ឆ្នាំ មានកូនម្នាក់ឈ្មោះ សៅ ណាឆា ភេទស្រី អាយុមួខួប។ ជនរងគ្រោះ កំពុងដាក់ម៉ងយកត្រីនៅវាលស្រែម្នាក់ឯងត្រង់ចំណុចខាងជើងភូមិតាដួលចម្ងាយ៣០០ម៉ែត្រ ស្រាប់តែត្រូវរន្ទះស្លាប់តែម្ដង៕