មនុស្ស៤នាក់​មិន​នាំគ្នា​ចូលធ្វើការ បែរជា​ផ្តុំគ្នា​ជក់​ថ្នាំញៀន គាប់​ជួន​កម្លាំង​នគរបាល​ល្បាត​ប្រទះឃើញ ក្របួច​ចាប់

  • 2017-09-28 23:23:08
  • Views 80

Shares

ភ្នំពេញៈ កាលពីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្រោយពីតេស្តទឹកនោមឃើញថា យុវជន២នាក់មានសារធាតុញៀន ចំណែកនារី២នាក់ទៀត អត់គ្មានសារធាតុញៀន សមត្ថកិច្ចឲ្យវិលត្រឡប់ទៅផ្ទះវិញ។

226223203

មនុស្សទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ ទី១.ឈ្មោះ ភឿន ភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិថ្មី ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ ឡោះ ប៊ុនលី ភេទប្រុស អាយុ១៩ឆ្នាំ ទើបមកពីស្រុកបាន៣ថ្ងៃ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិកាដេវិច ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ទី៣.ឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅសាលាជម្ពូវ័ន មានទីលំនៅភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤.ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគូរដណ្តឹង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីឃាត់ខ្លួននាំទៅអធិការដ្ឋានខណ្ឌ ហើយធ្វើតេស្តទឹកនោម រកឃើញយុវជន២នាក់ មានសារធាតុញៀន ចំណែកនារី២នាក់ ធ្វើតេស្តមិនមានសារធាតុញៀន ត្រូវបាននគរបាលអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យ២នាក់ ប្រើប្រាស់ថ្នាំញៀន នគរបាលកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕

Loading...
Loading...