ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នារី​ម្នា​ក់លោត​ពីលើផ្ទះ​ជាន់​ទី២ ទើរ​នៅ​សំ​យ៉ាប​ផ្ទះ​ឮ​ប្រាវ ទើប​ធ្លាក់​ដល់​ដី​បោក​ក្បាល​ស្លាប់ភ្លាមៗ

  • 2017-09-28 02:15:13
  • Views 409

Shares

ភ្នំពេញ ៖កើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៧នេះ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ខណៈនារីម្នាក់បានលោតពីលើផ្ទះជាន់ទី២ ទើរនៅសំយ៉ាបផ្ទះឮប្រាវ ទើបធ្លាក់ដល់ដីបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅផ្ទះលេខ៧ក(ជាន់ទី២) ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

IMG_0192

នារីរងគ្រោះដែលស្លាប់មានឈ្មោះហ៊ុន លីយ៉ានុត អាយុ២៣ឆ្នាំ (ជាមនុស្សមានជំងឺសរសៃប្រសាទ) មានទីលំនៅក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

IMG_0194

ស្ត្រីជាម្តាយបានឱ្យដឹងថា គាត់និងកូនស្រីរងគ្រោះរូបនេះ បាននាំគ្នាមកភ្នំពេញស្នាក់នៅទីនេះ តាំងពីថ្ងៃទី២១ កញ្ញា មកម្ល៉េះ ដើម្បីមកធ្វើបុណ្យជូនជីដូន ។ ស្រាប់តែនៅព្រឹកនេះ (ថ្ងៃកើតហេតុ) គាត់កំពុងរៀចំអីវ៉ាន់ត្រឡប់ទៅផ្ទះនៅស្រុកវិញ ស្រាប់តែកូនស្រីបានប្រកាច់និងមកលោតចុះពីផ្ទះភ្លាមៗតែម្តង ដោយគ្មាននរណាម្នាក់បានចាប់ទាន់នោះទេ ។

IMG_0193

កូនស្រីខាងលើគឺមានជំងឺសរសៃប្រសាទនិងរលាកស្រោមខួរក្បាល ដោយពេលខ្លះនាងនៅសុខៗប្រកាច់រត់ទៅបុកនេះបុកនោះក៏មាន ។ ហើយជំងឺនេះ បានកើតលើនាងតាំងពីឆ្នាំ១៩៩៧ មក ដោយព្យាបាលមិនទាន់បានធូរនោះទេ ។ លុះនៅថ្ងៃនេះ ជំងឺរើឡើងក៏កើតរឿងនេះតែម្តង ៕

Loading...
Loading...