លោក Bill Gates បង្កើតម៉ាស៊ីន បំលែងលាម​ក ទៅជាទឹកផឹក និងអគ្គិសនី

  • 2017-09-12 15:01:34
  • Views 192

Shares

ប៉ុន្មានឆ្នាំកន្លងទៅ Bill Gates បានផ្តល់គំនិតសំខាន់ៗក្នុងសុន្ទរកថានៅ CES។ សព្វថ្ងៃនេះ គាត់បានចំណាយពេលរបស់គាត់ ដើម្បីស្វែងរកអត្ថប្រយោជន៍ នៃកាកសំណល់លាមក។ ហើយបំណងប្រាថ្នាថ្មីបំផុតរបស់ Bill Gates គឺបង្កើតម៉ាស៊ីនបំលែងកាកសំណល់លាមក ឱ្យទៅជាទឹកផឹក។

bill-gates-drink-water

Gates ដែលជាសហស្ថាបនិក និងជាមហាសេដ្ឋី ដែលមានចិត្តសប្បុរស បានសរសេរក្នុង blog post មួយ កាលពីថ្ងៃច័ន្ទថា « ខ្ញុំបានមើលលាមក រំកិលឡើងទៅខាងលើ ហើយធ្លាក់ចុះនៅក្នុងធុងសម្រាម។ លាមកទាំងនោះ ធ្វើដំណើរឆ្លងកាត់ម៉ាស៊ីន ដើម្បីរំងាស់ និងសម្លាប់មេរោគ»។

Janicki-Omniprocessor-machine

Gate មានបំណងចង់ផ្សព្វផ្សាយព័ត៌មាន ពីម៉ាស៊ីននេះឱ្យបានច្រើន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រែងរបស់មូលនិធិ Gates Foundation ក្នុងការលើកកម្ពស់ អនាម័យ នៅក្នុងប្រទេសក្រីក្រទាំងឡាយ។ លោកបានបន្តទៀតថា «ទឹកនេះមានរសជាតិដូចគ្នាទៅនឹងទឹកសុទ្ធ ដែលខ្ញុំធ្លាប់បានផឹកអញ្ចឹងដែរ។ ដោយសារតែ យើងបាននិងកំពុងតែសិក្សាស្រាវជ្រាវ យ៉ាងល្អិតល្អន់ តាមលក្ខណៈបច្ចេកទេសពីកិច្ចការនេះ ខ្ញុំរីករាយយ៉ាងខ្លាំងក្នុងការផឹកទឹកនេះ ជារៀងរាល់ថ្ងៃ។ វាពិតជាទឹក ដែលមានសុវត្ថិភាព អាចផឹកបាន»។

វីឌីអូខាងក្រោមនេះ ពន្យល់ពីម៉ាស៊ីន ដែលឈ្មោះថា Janicki Omniprocessor ដែលបំលែងកាកសំណល់ទៅជាថាមពលអគ្គីសនី ទឹកសម្រាប់ផឹក និងផេះ។ ម៉ាស៊ីននេះ គឺគេដាក់ឈ្មោះរបស់លោក Janicki Bioenergy ប្រធានប្រតិបត្តិរបស់ ក្រមហ៊ុន Peter Janicki ដែលជាក្រុមហ៊ុនមួយ មានផ្តល់សេវាសម្ងួតកាកសំណល់ ហើយដុតចោល បង្កើតចំហេះ ដែលផ្តល់ថាមពលទៅម៉ាស៊ីន ដើម្បីបង្កើតថាមពលអគ្គីសនី។ ជាមួយគ្នានោះ ទឹកដែលចេញពីកាកសំណល់ស្អុយរលួយ គឺត្រូវបានគេចំរោះបង្កើតបានជាទឹកស្អាតសម្រាប់ផឹក។

Gates បានសរសេរនៅក្នុង Post របស់គាត់ថា ម៉ាស៊ីនបំលែងនេះ បានដោះស្រាយបញ្ហាកង្វះខាតជាច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ មនុស្សប្រមាណ ២ពាន់លាននាក់ ប្រើប្រាស់បង្គន់ដែលបង្ហូរទឹកលាមកមិនបានត្រឹមត្រូវ។ កាកសំណល់លាមកបានបង្កមេរោគក្នុងទឹក ហើយបានបណ្តាលឱ្យកុមារជាង ៧០០,០០០ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការឆ្លងជម្ងឺពីទឹកក្រខ្វក់។

នេះមិនមែនជាលើកទីមួយទេដែល Gates បានត្រិះរិះពិចារណា ទៅលើទំនាក់ទំនង រវាងការអនាម័យជាមួយនឹងការឆ្លងមេរោគ។ ចាប់តាំងពីឆ្នាំ ២០១១ មក Gates បាននិងកំពុងតែ ជំរុញឱ្យរៀបចំប្លង់បង្គន់ជាថ្មី ដែលមិនមានអគ្គីសនី និងខ្វះខាតបំពង់បង្ហូរទឹក ប្រព័ន្ធបង្ហូរកាកសំណល់លាមក ឬអគ្គីសនីនៅខាងក្រៅ ក៏ប៉ុន្តែអាចបំលែង កាកសំណល់ ទាំងនោះ ទៅជាឥន្ធនៈ ឬជីរដាក់ដំណាំ។ ឧបករណ៍នេះ នឹងកំចាត់ប្រភេទមេរោគ ដែលកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

នាពេលនេះ ម៉ាស៊ីន Janicki Omniporcessor គឺកំពុងត្រូវបានប្រើប្រាស់ ក្នុងគម្រោងសាកល្បងមួយ នៅប្រទេសសេណេកាល់។ Gates ចង់ឃើញគំនិតនេះ ផ្សព្វផ្សាយទៅដល់គ្រប់ប្រទេស ដែលកំពុងអភិវឌ្ឍ ដើម្បីកែច្នៃរោងចក្រប្រើប្រាស់កាកសំណល់លាមក ជាថាមពល។ រោងចក្រទំនើបៗ ភាគច្រើន មិនប្រើប្រាស់កាកសំណល់លាមក ជាថាមពលទេ ដោយទុកកាកសំណល់ទាំងនោះ ឥតប្រយោជន៍ ហើយប្រើប្រាស់ប្រេងឥន្ធនៈ ឬប្រភពធនធានកម្រជំនួសវិញ។

តើអ្នកយល់យ៉ាងណាដែរ ចំពោះគំនិតច្នៃប្រឌិត របស់លោក Bill Gates? តើអ្នកហ៊ានផឹកទឹកដែលចំរោះចេញពីម៉ាស៊ីននេះទេ?

Loading...
Loading...